khmer eng
  • លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី តំណាងឱ្យសមាជិក សមាជិកាព្រឹទ្ធសភាហត្ថលេខី អញ្ជើញជួបពិភាក្សាជាមួយក្រុមប្រឹក្សាធម្មនុញ្ញ
     
    ចែករំលែក ៖

    គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងឱ្យសមាជិក សមាជិកាព្រឹទ្ធសភាហត្ថលេខីដែលស្នើសុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សា ដើម្បីការពារបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំដោយ ឯកឧត្តម កែវ ពុទ្ធរស្មី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាសមាជិករាយការណ៍ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ។
    នាឱកាសនោះ លោកជំទាវប្រធាន បានមានប្រសាសន៍ ដោយគូសបញ្ជាក់៖
    ទី១/ អំពីភាពចាំបាច់នៃការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដែលមានគោលបំណងសំខាន់ គឺធានាការអនុវត្តមុខងារព្រឹទ្ធសភា ឱ្យបានសមស្របទៅនឹងបរិបទនៃការរីកចម្រើននៅក្នុងសង្គម ការវិវត្ត សេដ្ឋកិច្ច និងបច្ចេកវិទ្យាទំនើប ព្រមទាំងបំពេញនូវសេចក្តីត្រូវការចាំបាច់សម្រាប់ឱ្យដំណើរការរបស់ព្រឹទ្ធសភា នៅក្នុងនីតិកាលទី៥នេះ ឱ្យប្រព្រឹត្តទៅកាន់តែប្រសើរថែមទៀត ឆ្លើយតបទៅនឹងទស្សនវិស័យរបស់ព្រឹទ្ធសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
    ទី២/ ទាក់ទងនឹងការធ្វើវិសោធនកម្មនេះ លោកជំទាវប្រធាន ក៏បានឆ្លុះបញ្ចាំងនូវចំណុចសំខាន់មួយ ចំនួន ដែលជាភាពចាំបាច់ ដើម្បីធ្វើការកែសម្រួលទាំងទិដ្ឋភាពទម្រង់ និងទិដ្ឋភាពខ្លឹមសារ ព្រមទាំងបាន បញ្ជាក់អំពីបទប្បញ្ញត្តិដែលបានធ្វើការកែសម្រួលថ្មី និងបទប្បញ្ញត្តិដែលបានបំពេញបន្ថែមនូវការខ្វះចន្លោះ ហើយការរៀបចំបទបញ្ជាផ្ទៃក្នុងនេះ ក៏បានផ្អែកលើគោលការណ៍នីតិកម្មនៃការរៀបចំបទប្បញ្ញត្តិគតិយុត្ត ដែលឆ្លើយតបយ៉ាងសមស្របទៅនឹងតួនាទីរបស់ព្រឹទ្ធសភា ដែលជាអង្គនីតិប្បញ្ញត្តិ។
    ទី៣/ បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានេះ បានអនុម័តកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្នុងសម័យ ប្រជុំវិសាមញ្ញ ដែលជាពេលវេលាដ៏សំខាន់បំផុតមួយនៃប្រវត្តិសាស្ត្រកម្ពុជា ដោយហេតុថា កាលពី៤០ ឆ្នាំមុន សម្តេចតេជោ ត្រូវបានបោះឆ្នោតជ្រើសតាំងជាឯកច្ឆ័ន ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ក្នុងវ័យ៣២ ឆ្នាំ (ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា)។ នៅក្នុងឪកាសនោះដែរ លោកជំទាវប្រធាន ក៏បានគូសបញ្ជាក់បន្ថែមថា សមាជិក សមាជិកាព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងមានមោទនភាពបំផុត ដែល បានបំពេញការងារក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដែលជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមបំផុត៕

    រូបភាព៖ នាយកដ្ឋានព័ត៌មាន
    ខ្លឹមសារ៖ គណៈកម្មការទី៦ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៦ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានអញ្ជើញញចូលរួមក្នុងពិធីបិតសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ខេត្តព្រះសីហនុ
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប